ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ជាបញ្ហាវិទ្យាសាស្ត្រ មិនគួរលេងកលល្បិចខាងនយោបាយនោះទេ
2023-03-26 14:27:16cri
Share with:

    ពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមលេងកលល្បិចចាស់ស្តីពី"ការធ្វើនយោបាយធូបនីយកម្មបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ "ម្តងទៀតដែលប៉ុនប៉ងចង់មួលបង្កាច់ប្រទេសចិន ។ នេះមិនមែនជាលើកទីមួយហើយដែលអាមេរិកធ្វើបែបនេះទេ ។ កាលពីឆ្នាំ ២០២១ រដ្ឋាភិបាលអាមេរិកធ្លាប់ចេញបទបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ប្រឌិតអ្វីដែលហៅថា របាយការណ៍ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ក្នុងរយៈពេល ៩០ ថ្ងៃ ។ បើមើលពីលទ្ធផលចុងក្រោយអាចឃើញថា របាយការណ៍នេះពោរពេញទៅដោយពាក្យថា "ទំនងជា"និង"ប្រហែល" ហើយត្រូវមជ្ឈដ្ឋានខាងក្រៅសើចចំអកថា "មិនបាននិយាយអ្វីសោះ" ។ លើកនេះ វាគ្រាន់តែជាការសម្តែងឆាកល្ខោននយោបាយដ៏ហួសហេតុខុសទំនងជាថ្មីឡើងវិញប៉ុណ្ណោះ ។

    សូមបញ្ជាក់ថា ដើម្បីក្រាលផ្លូវសម្រាប់ការលេងកលល្បិចចាស់ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងនិងស្ថាប័ននានានៃរដ្ឋាភិបាល អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មាននៃអាមេរិកបានរួមសហការគ្នាដើម្បីផ្សព្វផ្សាយពាក្យចចាមអារ៉ាម ។ មុនដំបូង គឺកាសែត«The Wall Street»បានដកស្រង់របាយការណ៍សម្ងាត់មួយដែលក្រសួងថាមពលអាមេរិកផ្តល់ដល់សេតវិមាននិងរដ្ឋសភាថា វីរុសកូវីដ ១៩ "មានលទ្ធភាពបំផុតធ្លាយចេញពីបន្ទប់ពិសោធន៍របស់ប្រទេសចិន" ។ បន្ទាប់មក ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់អាមេរិកបានឃោសនាបំប៉ោងយ៉ាងឆ្កួតលីលា ។ ជាបន្តទៀត លោក Nicholas Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិននិងលោក Christopher Wray ប្រធាននាយកដ្ឋានស៊ើបអង្កេតសហព័ន្ធអាមេរិក(FBI)បាននាំគ្នាចេញផ្សាយពាក្យសម្តីស្រដៀងគ្នាដើម្បីធ្វើឱ្យអ្នកផងមានអារម្មណ៍ថា អាមេរិកបាននិងកំពុងលាបពណ៌លើប្រទេសចិនដោយយកពាក្យកុហកនេះធ្វើជាលេស ។

    វាច្បាស់ណាស់ថា បំណាច់ជាការសម្តែងឆាកល្ខោននយោបាយក្នុងឆ្នាំ ២០២១ បានបញ្ចប់ដោយបរាជ័យនៅទីបំផុត ប៉ុន្តែ ហេតុអ្វីបានជាសហរដ្ឋអាមេរិកនៅតែធ្វើរឿងគួរឱ្យអស់សំណើចហួសសម័យបែបនេះម្តងហើយម្តងទៀត ?

    កាសែត«ញូវយ៉កថាមស៍»បានផ្តល់ចម្លើយ៖គឺ "នយោបាយពុល" ។ កាលពីដើមឆ្នាំនេះ លោក McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិកអាណត្តិថ្មីបានបញ្ជាក់យ៉ាងជាក់លាក់ក្នុងសុន្ទរកថាលើកដំបូងរបស់ខ្លួនបន្ទាប់ពីបានឡើងកាន់មុខតំណែងថា នឹងធ្វើការស៊ើបអង្កេតចំពោះប្រភពដើមនៃវីរុសកូវីដ ១៩ ។ អាចនិយាយបានថា គិតតាំងពីបក្សសាធារណរដ្ឋបានឈ្នះអាសនៈភាគច្រើនក្នុងការបោះឆ្នោតសភាតំណាងរាស្រ្តមក ពួកគេក៏ចង់យក"ការធ្វើនយោបាយធូបនីយកម្មបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ "ធ្វើជាលេសដើម្បីបង្ហាញពីឥរិយាបថប្រឆាំងចិនដ៏រឹងចចេសរបស់ខ្លួននិងទទួលបានអត្រាគាំទ្រក្នុងការប្រកួតប្រជែងរវាងគណបក្ស ។

    ខណៈពេលដែលការប្រឆាំងចិនបានក្លាយជា"ភាពត្រឹមត្រូវខាងនយោបាយ"នៅក្នុងសហរដ្ឋអាមេរិក សំឡេងពិតប្រាកដប្រកបដោយវិចារណញ្ញាណជាច្រើនត្រូវបានបង្ក្រាប ។ លើសពីនេះទៅទៀត នេះក៏ជាកលល្បិចចាស់របស់រដ្ឋាភិបាលអាមេរិកក្នុងការបង្វែរក្រសែកភ្នែករបស់មនុស្សនិងលាក់បាំងការបរាជ័យក្នុងអភិបាលកិច្ចរបស់ខ្លួន ។ នាពេលបច្ចុប្បន្ននេះ ករណីបាញ់ប្រហារបាននិងកំពុងកើតឡើងជាញឹកញាប់ ទំនាស់ពូជសាសន៍មានភាពកាន់តែស្រួចស្រាវនិងអតិផរណាបាននិងកំពុងកើនឡើងយ៉ាងខ្ពស់នៅក្នុងសហរដ្ឋអាមេរិក ។ ព្រមពេលជាមួយគ្នានេះ ការបិទទ្វារឬក្ស័យធននៃធនាគារជាច្រើនបានបង្កឱ្យមានការរង្គោះរង្គើយ៉ាងខ្លាំងជាបន្តបន្ទាប់ក្នុងទីផ្សារហិរញ្ញវត្ថុសកល ។ ដើម្បីបង្វែរក្រសែកភ្នែករបស់មនុស្សនិងទម្លាក់ចោលទំនួលខុសត្រូវរបស់ខ្លួន អ្នកនយោបាយអាមេរិកត្រូវស្វែងរកចំណុចខ្លឹមសារឃោសនាបំប៉ោងថ្មីជាបន្ទាន់ ។ ការសម្តែងឆាកល្ខោននយោបាយស្តីពី"ការធ្វើនយោបាយធូបនីយកម្មបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ "គឺជារឿងគួរឱ្យអស់សំណើចដែលអ្នកនយោបាយអាមេរិកបានធ្វើម្តងទៀតដោយសារតម្រូវការខាងនយោបាយក្នុងស្រុក ។

    សូមបញ្ជាក់ដែរថា ការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ជាបញ្ហាវិទ្យាសាស្ត្រ មិនគួរលេងកលល្បិចខាងនយោបាយនោះទេ ។ សហរដ្ឋអាមេរិកបានលេងកលល្បិចចាស់ស្តីពី"ការធ្វើនយោបាយធូបនីយកម្មបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ "ម្តងទៀត វាមិនអាចដោះស្រាយបញ្ហារបស់ខ្លួននោះទេ ។ ប្រការនេះគ្រាន់តែនឹងធ្វើឱ្យពិភពលោកមើលកាន់តែច្បាស់ថា សហរដ្ឋអាមេរិកទើបជាអ្នកបំផ្លាញដ៏ធំបំផុតនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកលនិងជាអ្នកបង្កឧបសគ្គដ៏ធំបំផុតក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស