ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាជាមួយសមាគមមេត្រីភាពនិងឥស្សរជនមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក
2023-03-26 15:38:55cri
Share with:

កាលពីថ្ងៃទី២៥ខែមីនា លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយសមាគមមេត្រីភាពនិងឥស្សរជនមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង ។

លោក Qin Gang បានលើកឡើងថា អាកប្បកិរិយារបស់ភាគីចិនចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកដែលប្រកបដោយភាពរឹងមាំ ស្ថិរភាពនិងលក្ខណៈស្ថាបនាគឺមិនកែប្រែទេ ហើយផ្តួចផ្តើមឱ្យចិននិងអាមេរិកគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាប់រហូតមក ។ លោកសង្ឃឹមថា ភាគីអាមេរិកអាចបញ្ឈប់ប្រើមធ្យោបាយគ្រប់បែបយ៉ាងក្នុងការគាបសង្កត់និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដើម្បីរួមជាមួយភាគីចិនជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកពុះពារឧបសគ្គនាពេលបច្ចុប្បន្ននេះ ។ លោកក៏ស្វាគមន៍សហគ្រាសអាមេរិកបន្តពង្រីកការវិនិយោគនិងប្រកបអាជីវកម្មក្នុងរយៈពេលយូរនៅប្រទេសចិន ភាគីចិនរីករាយបន្តផ្តល់បរិយាកាសប្រកបអាជីវកម្មកាន់តែល្អដល់សហគ្រាសប្រទេសនានាដែលបូករួមទាំងសហគ្រាសសហរដ្ឋអាមេរិកផង ។

ឥស្សរជនអាមេរិកបានថ្លែងថា មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មអាមេរិកគាំទ្រការអភិវឌ្ឍយ៉ាងរឹងមាំនៃទំនាក់ទំនងរវាងអាមេរិកនិងចិន ក៏ដូចជារក្សាស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ស្វាគមន៍អាមេរិកនិងចិនបង្កើនការប្រាស្រ័យទាក់ទងទល់មុខគ្នា បង្កើនចំនួនជើងយន្តហោះរវាងអាមេរិកនិងចិនថែមមួយកម្រិតទៀត ជំរុញការផ្លាស់ប្តូររវាងគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ ក៏ដូចជាធ្វើឱ្យកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស