ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អំពីហេតុការណ៍ធនាគារSilicon Valley ក្រសួងការបរទេសចិនដាស់តឿនឱ្យភាគីអាមេរិកអនុវត្តគោលនយោបាយដែលមានទំនួលខុសត្រូវ ដើម្បីចៀសវាងពីកំហុសដែលបណ្តាលឱ្យកើតវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ម្តងទៀត
2023-03-24 15:05:12cri
Share with:

      អំពីហេតុការណ៍ធនាគារSilicon Valleyអាមេរិក លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី២៣ខែមីនាថា ភាគីចិនដាស់តឿនឱ្យភាគីអាមេរិកអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានទំនួលខុសត្រូវ ធ្វើឱ្យមានលំនឹងយ៉ាងប្រាកដប្រជានូវការប៉ាន់ប្រមាណទីផ្សារនិងជំនឿចិត្តរបស់អ្នកវិនិយោគ ចៀសវាងពីការជះឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីការកែសម្រួលគោលនយោបាយជ្រុលហួសហេតុ ក៏ដូចជាចៀសវាងពីកំហុសដែលបណ្តាលឱ្យកើតវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ម្តងទៀត។

      លោកWangWenbinបានថ្លែងថា ដុល្លារអាមេរិកជារូបិយវត្ថុអន្តរជាតិ គោលនយោបាយរូបិយវត្ថុរបស់អាមេរិកមិនគួរយកចិត្តទុកដាក់ត្រឹមតែគោលដៅសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ តែគឺត្រូវវាយតម្លៃយ៉ាងមធ្យ័តនូវឥទ្ធិពលអវិជ្ជមានចំពោះអន្តរជាតិ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស