ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធី«រឿងនិទានបុរាណដែលលោកXi Jinpingនិយមចូលចិត្ត»វគ្គទី២(ភាសារុស្ស៊ី)ចាក់ផ្សាយតាមស្ថានីយទូរទស្សន៍សំខាន់ៗរបស់រុស្ស៊ី
2023-03-20 20:17:57cri
Share with:

   

 ខណៈពេលដែលលោកXi Jinpingប្រធានរដ្ឋចិនបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី កម្មវិធី«រឿងនិទានបុរាណដែលលោកXi Jinpingនិយមចូលចិត្ត»វគ្គទី២(ភាសារុស្ស៊ី)បានចាក់ផ្សាយតាមស្ថានីយទូរទស្សន៍សំខាន់ៗរបស់រុស្ស៊ី។ ថ្ងៃទី ២០ ខែមីនា លោកShen Haixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកDobrodeevប្រធានក្រុមហ៊ុនទូរទស្សន៍និងវិទ្យុជាតិរុស្ស៊ីបានរួមគ្នាចាប់ដំណើរការសម្រាប់កម្មវិធីនេះ ព្រមទាំងថ្លែងសុន្ទរកថា។ ភាគីទាំង២បានលើកឡើងថា នឹងដើរតួនាទីយ៉ាងពេញលេញជាប្រព័ន្ធសារព័ត៌មានសំខាន់ ឆ្លើយតបនឹងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញឱ្យប្រទេសចិននិងរុស្ស៊ីផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមក តភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំង២ ព្រមនិងជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស