ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំបរទេសជាច្រើនរូបអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក Xi Jinping ដែលត្រូវជ្រើសតាំងជាប្រធានរដ្ឋចិន
2023-03-14 14:46:03cri
Share with:

មេដឹកនាំនៃប្រទេសមួយចំនួន រួមមានប្រទេសហ្សំប៊ី រវ៉ាន់ដា កូរ៉េខាងត្បូង បង់ក្លាដែស និងគុយបាជាដើម បានផ្ញើលិខិតជាបន្តបន្ទាប់ ដើម្បីអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក Xi Jinping ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។

លោកHakainde Hichilemaប្រធានាធិបតីហ្សំប៊ីបានថ្លែងថា ក្រោមការដឹកនាំរបស់លោកXi Jinping ប្រទេសចិនបានក្លាយជាប្រទេសសំខាន់ដែលចូលរួមអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងជាគំរូនៃបរិវត្តកម្មសង្គមនិងសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ការដែលលោក Xi Jinping ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋចិនម្តងទៀត វាបង្ហាញថា ប្រជាជនចិនសង្ឃឹមថានឹងបន្តប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាពក្រោមការដឹកនាំរបស់លោក Xi Jinping ។ភាគីហ្សំប៊ីរំពឹងទុកពីការអភិវឌ្ឍទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។

លោក Yoon Suk-yue ប្រធានាធិបតីកូរ៉េខាងត្បូងបានសម្តែងការអបអរសាទរចំពោះលោក Xi Jinping ដែលបន្តកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកសង្ឃឹមថានឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក Xi Jinping នាពេលអនាគត ដើម្បីពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស