ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិស្វាគមន៍ចំពោះការស្តារទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតឡើងវិញ ហើយកោតសរសើរចំពោះតួនាទីវិជ្ជមានរបស់ប្រទេសចិន
2023-03-13 15:00:23cri
Share with:


 

ក្រោមការគាំទ្ររបស់ប្រទេសចិន ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានធ្វើកិច្ចសន្ទនានៅទីក្រុងប៉េកាំងពីថ្ងៃទី ៦ ដល់ទី ១០ ខែមីនាឆ្នាំ២០២៣នេះ។ កាលពីថ្ងៃទី១០ខែមីនា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉េកាំង ។បន្ទាប់មក ប្រទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានចុះហត្ថលេខានិងចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយប្រកាសថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានឯកភាពគ្នាលើការស្តារទំនាក់ទំនងការទូតឡើងវិញ ដោយសង្កត់ធ្ងន់ថាភាគីទាំងបីនឹងធ្វើការខិតខំរួមគ្នា ដើម្បីគាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាជំរុញសន្តិភាពនិងសន្តិសុខអន្តរជាតិនិងក្នុងតំបន់។ អង្គការអន្តរជាតិនិងប្រទេសជាច្រើនបានចេញសេចក្តីថ្លែងការណ៍ដើម្បីសម្តែងការសាទរចំពោះការដែលអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានឯកភាពគ្នាស្តារទំនាក់ទំនងការទូតឡើងវិញ ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់វាចំពោះសន្តិសុខនិងស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា និងសម្តែងការកោតសរសើរចំពោះតួនាទីវិជ្ជមានរបស់ប្រទេសចិន។

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ថា ទំនាក់ទំនងជាអ្នកជិតខាងល្អរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់មានសារៈសំខាន់ចំពោះស្ថិរភាពនៃតំបន់ឈូងសមុទ្រ។ លោកបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញឱ្យមានកិច្ចសន្ទនារវាងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។

អ្នកបកប្រែ:马小青
ប្លុកពិសេស