ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនពិគ្រោះពិភាក្សាយ៉ាងក្តៅគគុកអំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
2023-03-10 17:32:42cri
Share with:

នៅឆ្នាំ ២០២៣ នេះ ប្រទេសចិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល ៥% អង្គការកិត្យនុភាពអន្តរជាតិជាច្រើននិងឥស្សរជនបរទេសបានលើកឡើងថា គោលដៅនេះបានបញ្ចេញសញ្ញាវិជ្ជមាននៃការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ។ នៅក្នុងខែមករាឆ្នាំ ២០២៣ នេះ ការប្រើប្រាស់ដើមទុនបរទេសជាក់ស្តែងរបស់ប្រទេសចិន មានចំនួន ១២៧.៦៩ ពាន់លានយាន់ប្រាក់ចិនដែលបានកើនឡើង ១៤.៥% បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានបង្ហាញយ៉ាងពេញលេញនូវជំនឿចិត្តរបស់វិនិយោគគិនសកលចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ។

សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនដែលកំពុងចូលរួមក្នុងមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតីការលទី ១៤ បានសម្គាល់ថា គោលដៅកំណើនសេដ្ឋកិច្ចបែបនេះគឺសមហេតុផលនិងមានកម្រិតសមរម្យ ហើយបំពេញតម្រូវការនៃវឌ្ឍនភាពដ៏រឹងមាំរបស់ប្រទេសចិន ។ ក្នុងពេលបច្ចុប្បន្ននិងអនាគត ការអភិវឌ្ឍរបស់ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលនៃកាលានុវត្តភាពយុទ្ធសាស្ត្រដ៏សំខាន់ យើងត្រូវពង្រឹងជំនឿចិត្តនិងខំប្រឹងរួមសាមគ្គីគ្នាតូស៊ូបន្តទៀត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស