ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃប្រតិភូកងទ័ពរំដោះប្រជាជននិងកងប៉ូលិសប្រដាប់អាវុធ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2023-03-09 11:43:36cri
Share with:

      រសៀលថ្ងៃទី ៨ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃប្រតិភូកងទ័ពរំដោះប្រជាជននិងកងប៉ូលិសប្រដាប់អាវុធនៃមហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដោយសង្កត់ធ្ងន់ថា ការពង្រឹងនិងលើកកម្ពស់សមត្ថភាពប្រព័ន្ធយុទ្ធសាស្រ្តសមាហរណកម្មជាតិជាស្ថានភាពថ្មី បេសកកម្មថ្មីនិងជាភារកិច្ចថ្មីដែលមជ្ឈិមបក្សកំពុងប្រឈមក្នុងការធ្វើឱ្យប្រទេសជាតិនិងកងទ័ពមានភាពខ្លាំងក្លា វាជាការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រដើម្បីគ្រោងផែនការឱ្យបានកាន់តែល្អអំពីការអភិវឌ្ឍនិងសន្តិសុខ ការកសាងសេដ្ឋកិច្ចនិងការកសាងកិច្ចការពារជាតិ។ ការអនុវត្តជាក់ស្តែងនូវការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រមួយនេះ វាប្រកបដោយសារៈសំខាន់ចំពោះការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ សម្រេចគោលដៅតស៊ូព្យាយាមមួយរយឆ្នាំនៃការកសាងកងទ័ពដើម្បីកសាងកងទ័ពចិនឱ្យក្លាយទៅជាកងទ័ពលំដាប់ឈាមមុខនៅលើពិភពលោក។ ហេតុនេះ ត្រូវឯកភាពគំនិត ពង្រឹងគំនិតរ៉ាប់រងបេសកកម្ម ខិតខំអនុវត្តជាក់ស្តែងដើម្បីត្រួសត្រាយនិម្មានបនកម្មថ្មីនៃការកសាងប្រព័ន្ធនិងសមត្ថភាពយុទ្ធសាស្រ្តសមាហរណកម្មជាតិ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស