ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាន់ខ្ពស់ដោយរំលឹកឡើងវិញពីសារៈសំខាន់នៃការសម្រេចបាននូវសិទ្ធិអភិវឌ្ឍន៍
2023-03-02 11:22:11cri
Share with:

    ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាន់ខ្ពស់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនាដើម្បីរំលឹកខួបទី ៣៥ នៃការអនុម័តលើ«សេចក្តីប្រកាសស្តីពីសិទ្ធិអភិវឌ្ឍន៍» 

    លោកស្រី Amina J.Mohammed អគ្គលេខាធិការរងអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិបានលើកឡើងក្នុងកិច្ចប្រជុំនេះថា «សេចក្តីប្រកាសស្តីពីសិទ្ធិអភិវឌ្ឍន៍»បានគួសបញ្ជាក់ពីតួនាទីស្នូលរបស់មនុស្សដែលជាអ្នកជំរុញនិងអ្នកទទួលបានផលប្រយោជន៍ចុងក្រោយពីការអភិវឌ្ឍ ដោយឡែកការសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពគឺ មានតែស្ថិតក្នុងសភាពការណ៍ដែលមានការចូលរួមពីមនុស្សគ្រប់រូប ទើបអាចសម្រេចបានយ៉ាងពិតប្រាកដ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស