ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖រំពឹងអាចចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបេឡារុសនៅប្រទេសចិនជាកាលានុវត្តភាពដើម្បីជំរុញកិច្ចសហប្រតិបតិ្តការដោយគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀត
2023-02-28 15:03:15cri
Share with:

    ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានប្រកាសអំពីដំណឹងដែលប្រធានាធិបតីបេឡារុសនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកុម្ភៈថា ប្រទេសចិនរំពឹងទុករួមសហការជាមួយប្រទេសបេឡារុសដើម្បីចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាកាលានុវត្តភាពមួយ ក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តការដោយគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀត ។

    លោកស្រី Mao Ning បានលើកឡើងដែរថា ប្រទេសចិននិងបេឡារុសគឺជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈ ។ ចាប់តាំងពីចិននិងបេឡារុសបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៣១ ឆ្នាំមក ប្រទេសទាំងពីរបានបង្កើនការកសាងទំនុកចិត្តចំពោះគ្នាខាងនយោបាយដោយឥតឈប់ឈរ ធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យ ក៏ដូចជាធ្វើឱ្យកិច្ចសហការគ្នាក្នុងកិច្ចការអន្តរជាតិនិងតំបន់មានភាពកាន់តែជិតស្និទ្ធ ។ "ប្រទេសចិនរំពឹងទុករួមសហការជាមួយប្រទេសបេឡារុសដើម្បីចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាកាលានុវត្តភាពមួយ ក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តការដោយគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀត "៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស