ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីអាមេរិកលើកឡើងថា ភាគីចិនផ្តល់ជំនួយយោធាជាលក្ខណៈប្រល័យជីវិតទៅឱ្យរុស្ស៊ី ក្រសួងការបរទេសចិនបានឆ្លើយតបអំពីករណីនេះ
2023-02-28 12:18:28cri
Share with:

លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា ភាគីចិនបានផ្តល់ជំនួយជាលក្ខណៈមិនមែនប្រល័យជីវិតដល់រុស្ស៊ីតាមរយៈសហគ្រាសរបស់ចិនជាប់រហូតមក ប៉ុន្តែឥឡូវនេះក៏ចាប់ផ្តើមគិតពិចារណាពីការផ្តល់ជំនួយយោធាជាលក្ខណៈប្រល័យជីវិត ។ ទាក់ទិនអំពីករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី២៧ខែកុម្ភៈថា ភាគីអាមេរិកគ្មានសិទ្ធនិយាយឆ្ការដៃឆ្ការជើងចំពោះទំនាក់ទំនងរវាងចិននិងរុស្ស៊ីនោះទេ ភាគីចិនដាច់ខាតមិនទទួលយកការគំរាមកំហែងនិងការដាក់សម្ពាធពីភាគីអាមេរិកនោះឡើយ ។

លោកស្រី Mao Ning បានលើកឡើងថា អំពីបញ្ហាអ៊ុយក្រែន ប្រទេសចិនបានជំរុញយ៉ាងសកម្មឱ្យមានការចរចាសន្តិភាពជាប់រហូតមក ដើម្បីដោះស្រាយវិបត្តិដោយវិធីនយោបាយ ។ ផ្ទុយទៅវិញ ភាគីអាមេរិកមិនគ្រាន់តែបានដឹកជញ្ជូនអាវុធប្រល័យជីវិតទៅកាន់សមរភូមិអ៊ុយក្រែនជាប់រហូតមកប៉ុណ្ណោះទេ ថែមទាំងល្មើសនឹងការកំណត់នៃសេចក្តីប្រកាសរួមចំនួនបីរវាងចិននិងអាមេរិក ដែលលក់ដូរអាវុធជឿនលឿនទៅឱ្យតំបន់តៃវ៉ាន់ដោយឥតឈប់ឈរទៀតផង ។ តើសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើអ្វី?គួរតែធ្វើការបកស្រាយចំពោះពិភពលោក ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស