ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារពិភពលោក៖គ្រោះរញ្ជួយដីបានបណ្តាលឱ្យប្រទេសតួកគីរងការខូចខាតផ្ទាល់ប្រហែល៣ម៉ឺន៤ពាន់២រយលានដុល្លារអាមេរិក
2023-02-28 12:23:11cri
Share with:

      ថ្ងៃទី២៧ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយច្បាប់បង្ហាញថា គ្រោះរញ្ជួយដីដ៏ខ្លាំងចំនួនពីរលើកដែលកើតឡើងនៅថ្ងៃទី៦ខែកុម្ភៈបានបណ្តាលឱ្យប្រទេសតួកគីរងការខូចខាតផ្ទាល់ប្រហែល៣ម៉ឺន៤ពាន់២រយលានដុល្លារអាមេរិក ដែលស្មើនឹង៤%នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២១នៃប្រទេសតួកគី។

      របាយការណ៍បានបង្ហាញទៀតថា ការចំណាយសម្រាប់ស្តារនិងកសាងឡើងវិញប្រហែលត្រូវជាពីរដងនៃចំនួនខូចខាតផ្ទាល់។ ក្រៅពីនេះ ការខូចខាតខាងសេដ្ឋកិច្ចដែលបណ្តាលមកពីគ្រោះរញ្ជួយដីក៏នឹងបង្កជាផលប៉ះពាល់ដល់កំណើននៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៣នៃប្រទេសតួកគីផងដែរ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស