ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang ធ្វើកិច្ចជួបសន្ទនាតាមទូរស័ព្ទជាមួយលោកAleinik រដ្ឋមន្ត្រីការបរទេសបេឡារុស្ស
2023-02-26 11:36:47cri
Share with:

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានធ្វើកិច្ចជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sergey Aleinikរដ្ឋមន្ត្រីការបរទេសបេឡារុស្ស។

ក្នុងកិច្ចជំនួប លោក Qin Gang បានលើកឡើងថា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃក្រុងSamarkandកាលពីខែកញ្ញាឆ្នាំ ២០២២  លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Lukashenko ប្រធានាធិបតីបេឡារុស្សបានរួមគ្នាប្រកាសថា លើកកម្ពស់កម្រិតទំនាក់ទំនងចិន-បេឡារុសទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងគ្រប់កាលៈទេសៈ ដោយសម្រេចបានការលោតផ្លោះជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសបេឡារុស ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋទាំងពីរ រក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ យកការទូតប្រមុខរដ្ឋជាសេចក្តីណែនាំយុទ្ធសាស្ត្រ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យទទួលបានសមិទ្ធផលជាផ្លែផ្កាកាន់តែច្រើន។

ជាការឆ្លើយតប លោក Aleinik បានថ្លែងថា ភាគីបេឡារុស្សតែងតែចាត់ទុកទំនាក់ទំនងបេឡារុស្ស-ចិនជាអាទិភាពនៃកិច្ចការទូត ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ គាំទ្រយ៉ាងមុតមាំជាប់រហូតលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតលើគ្រប់វិស័យ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងគ្រប់កាលៈទេសៈរវាងបេឡារុស្សនិងចិនឱ្យវិវឌ្ឍរីកចម្រើន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស