ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាលធនាគារកណ្តាលនៃប្រទេស G20 បានបិទបញ្ចប់
2023-02-26 16:37:38cri
Share with:


 

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាលធនាគារកណ្តាលនៃប្រទេស G20 ដែលមានរយៈពេលពីរថ្ងៃបានបិទបញ្ចប់នៅទីក្រុង Bangalore ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី ២៥ ខែកុម្ភៈនេះ។ កិច្ចប្រជុំនេះបានធ្វើការពិភាក្សាលើបញ្ហាពាក់ព័ន្ធដូចជា ប្រព័ន្ធហិរញ្ញវត្ថុសកល ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធនិងស្ថាប័នហិរញ្ញវត្ថុជាដើម។

នៅថ្ងៃដដែល ប្រទេសឥណ្ឌាក្នុងនាមជាប្រធានប្តូរវេននៃប្រទេស G20 បានចេញផ្សាយសេចក្តីថ្លែងការណ៍ ។ សេចក្តីថ្លែងការណ៍នេះបានចែងថា ប្រទេសនានាលើពិភពលោកគួរតែពន្លឿនការដោះស្រាយបញ្ហាភាពទន់ខ្សោយនៃកម្រិតសន្តិសុខបំណុល ។ ពេលបច្ចុប្បន្ននេះ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើងបន្តិច ប៉ុន្តែសេដ្ឋកិច្ចនៅតែប្រឈមមុខនឹងហានិភ័យធ្លាក់ចុះ ជាពិសេសបានរងការគំរាមកំហែងពីអតិផរណា ហេតុនេះ ប្រទេសនានានៅតែត្រូវកំណត់គោលនយោបាយសេដ្ឋកិច្ចប្រកបដោយការប្រុងប្រយ័ត្ន ។

អ្នកបកប្រែ:马小青
ប្លុកពិសេស