ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសប៉េរូបញ្ចុះកម្រិតទំនាក់ទំនងការទូតជាមួយម៉ិកស៊ិកមកនៅត្រឹមកម្រិតភារធារី
2023-02-26 14:57:21cri
Share with:

លោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូបានប្រកាសកាលពីថ្ងៃទី ២៤ ខែកុម្ភៈថា ដោយសារតែលោក Lopez ប្រធានាធិបតីម៉ិកស៊ិកបានលើកឡើងម្តងហើយម្តងទៀតស្តីពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសប៉េរូ  ដូច្នេះ រដ្ឋាភិបាលប៉េរូបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតប្រចាំប្រទេសម៉ិកស៊ិកឱ្យត្រឡប់មកប៉េរូវិញ ព្រមនិងបញ្ចុះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមកនៅត្រឹមកម្រិតភារធារី ។

ពេលថ្លែងសុន្ទរកថានៅឯទីស្តីការប្រធានាធិបតីនៅថ្ងៃដដែលនោះ លោកស្រីDina Boluarte បានលើកឡើងថា លោក Lopez បានប្តេជ្ញាចិត្តគាំទ្រ "រដ្ឋប្រហារ" ដែលបានបំផុសដោយលោក Castillo អតីតប្រធានាធិបតីប៉េរូ ហើយមានការមន្ទិលសង្ស័យម្តងហើយម្តងទៀតចំពោះភាពស្របច្បាប់នៃរដ្ឋាភិបាលប៉េរូថ្មីដែលត្រូវបានបង្កើតដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងនីតិវិធីប្រជាធិបតេយ្យ ។  លោកស្រី Dina Boluarte បានថ្លែងថា  ការលើកឡើងរបស់លោក Lopez  គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសប៉េរូ និងបានបំពានក្រមច្បាប់អន្តរជាតិស្តីពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត រដ្ឋាភិបាលប៉េរូតវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន លោក Lopez បានជួបសន្ទនាជាមួយលោកស្រី Paredes ភរិយារបស់លោក Castillo គឺ ដោយបានគូសបញ្ជាក់ថា ការដកតំណែងរបស់លោក Castillo ដោយសភាប៉េរូ គឺខុសច្បាប់ ហើយទាមទារឱ្យរដ្ឋាភិបាលប៉េរូដោះលែងលោកឱ្យបានឆាប់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស