ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកអះអាងថាកំពុងធ្វើការវិភាគនិងស៊ើបអង្កេតចំពោះបាឡុងដែលគ្មានមនុស្សបើករបស់ចិន ចិនសម្តែងការមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះលក្ខណៈយុត្តិធម៌របស់ទង្វើអាមេរិក
2023-02-25 15:42:00cri
Share with:


ឆ្លើយតបទៅនឹងការដែលស្ថាប័នពាក់ព័ន្ធរបស់អាមេរិកកំពុងធ្វើការវិភាគនិងការស៊ើបអង្កេតចំពោះបាឡុងគ្មានមនុស្សបើករបស់ចិន លោក Wang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះលក្ខណៈឯករាជ្យភាព ភាពបើកចំហ និងតម្លាភាពនៃអ្វីដែលហៅថាការស៊ើបអង្កេតនៅពេលឆ្លើយសំណួរពាក់ព័ន្ធកាលពីថ្ងៃទី ២៤  ខែកុម្ភៈ ។

លោក Wang Wenbin បានបន្តថា ចាប់តាំងពីការរុករកដល់ការធ្វើការវិភាគចំពោះបំណែកកំទេចកំទី ភាគីអាមេរិកបានប្រតិបត្តិដំណើរទាំងស្រុង ដោយឯកតោភាគីនិងសម្ងាត់ ។ ប្រទេសចិនបានស្នើសុំយ៉ាងច្បាស់លាស់រួចហើយ ឱ្យសហរដ្ឋអាមេរិករាយការណ៍ពីវឌ្ឍនភាពតាមរយៈប្រព័ន្ធការពារកុងស៊ុល ប៉ុន្តែសហរដ្ឋអាមេរិកបដិសេធមិនឆ្លើយតបទេ។

លោក Wang Wenbin បានលើកឡើងថា ជំហររបស់សហរដ្ឋអាមេរិកលើឧប្បត្តិហេតុបាឡុងនេះត្រូវបានគ្រោងទុកជាមុនហើយ ដោយត្រូវបានចាប់ពង្រត់ដោយនយោបាយក្នុងស្រុកអាមេរិក និងបម្រើទាំងស្រុងនូវយុទ្ធសាស្ត្រទប់ស្កាត់និងគាបសង្កត់ប្រទេសចិន៕

អ្នកបកប្រែ:马小青
ប្លុកពិសេស