ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិន្នន័យនៃការទាក់ទាញទុនបរទេសរបស់ចិនឆ្នាំនេះមាននិន្នាការល្អប្រសើរ ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិននៅតែជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់ពាណិជ្ជករបរទេស
2023-02-25 16:05:26cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៤ ខែកុម្ភៈថា ទិន្នន័យនៃការទាក់ទាញទុនបរទេសរបស់ចិនឆ្នាំនេះមាននិន្នាការល្អប្រសើរ ដែលបានបញ្ជាក់យ៉ាងពេញលេញថា  ប្រទេសចិននៅតែជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់ពាណិជ្ជករបរទេស ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ខែដំបូងឆ្នាំនេះ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់ចិនបានឡើងដល់ ១២៧៦៩០ លានយាន់ប្រាក់ចិន កើនឡើង ១៤.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២  ទំហំបានកើនឡើងជាបន្តបន្ទាប់ រចនាសម្ព័ន្ធបន្តត្រូវកែលម្អ។

លោក Wang Wenbin បានគូសបញ្ជាក់ថា លទ្ធផលសិក្សាស្រាវជ្រាវថ្មីបំផុតនៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តជាតិចិនបានបង្ហាញថា   សហគ្រាសទុនបរទេសនិងសភាពាណិជ្ជកម្មបរទេសដែលទទួលបទសម្ភាស៩៨.២%  មានទំនុកចិត្តចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចចិនឆ្នាំនេះ ព្រមទាំងបានថ្លែងថា នឹងបន្តធ្វើការវិនិយោគទុននៅប្រទេសចិន ចែករំលែកភាគលាភនៃការអភិវឌ្ឍរបស់ប្រទេសចិន ដែលបានបង្ហាញយ៉ាងពេញលេញថា វិធានការទាក់ទាញទុនបរទេសរបស់ចិនគឺសមស្របនឹងតម្រូវការអភិវឌ្ឍន៍របស់ពាណិជ្ជករបរទេស ដើម្បីបន្តធ្វើការវិនិយោគនៅប្រទេសចិន ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស