ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបពិភាក្សាការងារជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
2023-02-23 15:18:21cri
Share with:

ថ្ងៃទី២២ខែកុម្ភៈតាមម៉ោងក្នុងតំបន់ លោក Qin Gang រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅក្រុងJakarta រដ្ឋធានីប្រទេសឥណ្ឌូណេស៊ី។

លោក Qin Gang បានមានប្រសាសន៍ថា បច្ចុប្បន្ន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានមាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ប្រទេសចិនរីករាយរួមជាមួយអាស៊ានបន្តជំរុញការកសាង “ផ្ទះធំទាំង៥” ដើម្បីបន្តបំពេញបន្ថែមខ្លឹមសារសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ ក៏ដូចជាបន្តគាំទ្រការងារអគ្គលេខាធិការដ្ឋានអាស៊ាន រួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានទទួលបានសមិទ្ធផលថ្មី និងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាទទួលបានការអភិវឌ្ឍថ្មី។

ជាការឆ្លើយតប លោកកៅ គឹមហួន បានសម្តែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់និងការគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិនចំពោះការកសាងសមាហរណកម្មអាស៊ានជាប់រហូតមក រំពឹងទុកអាចរួមជាមួយភាគីចិនក្នុងការជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិនឡើងដល់កម្រិតថ្មី ភាគីទាំងពីរនឹងរួមគ្នាគាំពារការអនុវត្តប្រកបដោយគុណភាពខ្ពស់នូវ«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ដើម្បីពូនជ្រំនូវកំណើនសេដ្ឋកិច្ចកាន់តែច្រើន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស