ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកCleverly រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍អង់គ្លេស
2023-02-21 14:30:05cri
Share with:

ថ្ងៃទី ២០ ខែកុម្ភៈ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកCleverly រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍អង់គ្លេស។

ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានបញ្ជាក់ថា ប្រទេសចិន និងអង់គ្លេស សុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសសំខាន់លើពិភពលោក។ ទំនាក់ទំនងចិន-អង់គ្លេសដែលមានភាពល្អប្រសើរ មិនត្រឹមតែសមស្របនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងមានអំណោយផលដល់សន្តិភាព និងការអភិវឌ្ឍនៃពិភពលោកផងដែរ។ ប្រទេសចិនមិនមែនជាបញ្ហាប្រឈម ឬជាការគំរាមកំហែងចំពោះអង់គ្លេសនោះទេ។ ប្រទេសចិនមានការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបើកទូលាយកម្រិតខ្ពស់ ។ ចិនមានឧត្តមភាពនៃទីផ្សារដែលមានទ្រង់ទ្រាយធំ និងបានបញ្ចេញសក្តានុពលផ្នែកតម្រូវការក្នុងស្រុកជាបន្តបន្ទាប់ ហេតុនេះប្រទេសទាំងពីរអាចសម្រេចបាននូវការបំពេញបន្ថែមគ្នាផ្នែកឧត្តមភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សង្ឃឹមថា ភាគីអង់គ្លេសមានការពិចារណាប្រកបដោយសត្យានុម័តនិងសមហេតុផលចំពោះការអភិវឌ្ឍរបស់ចិន និងឆ្ពោះទៅរកទិសដៅដូចគ្នាជាមួយចិន  ដើម្បីបង្កើនការកសាងទំនុកចិត្តចំពោះគ្នា ដោះស្រាយការខ្វែងគំនិតដោយសមរម្យ បង្កើតការយល់ដឹងយ៉ាងត្រឹមត្រូវចំពោះគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងន័យជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស