ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយលោក Szijjarto រដ្ឋមន្រ្តីការបរទេសហុងគ្រី
2023-02-21 15:02:59cri
Share with:

កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យគណៈកម្មាការកិច្ចការបរទេសនៃមជ្ឈិមចិនបានធ្វើកិច្ចជំនួបពិភាក្សាជាមួយលោក Szijjarto រដ្ឋមន្រ្តីការបរទេសហុងគ្រីនៅរដ្ឋធានីBudapestប្រទេសហុងគ្រី។

លោក WangYi បានថ្លែងថា ប្រទេសហុងគ្រីគឺជាមិត្តល្អរបស់ប្រទេសចិននៅទ្វីបអឺរ៉ុប ប្រទេសចិនអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយមេត្រីភាពចំពោះប្រទេសហុងគ្រី រីករាយរួមជាមួយហុងគ្រី  អនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពដ៏សំខាន់របស់អ្នកដឹកនាំនៃប្រទេសទាំងពីរ ជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ធ  វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទទួលបានការវិវឌ្ឍថ្មី ក៏ដូចជាជំរុញឱ្យកិច្ចសហប្រតិបត្តិការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ឡើងកាន់កម្រិតថ្មី ។ ឆ្នាំនេះគឺជាខួបទី២០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុប ចិននិងហុងគ្រីគួរតែរួមគ្នាអនុវត្តពហុភាគីនិយម គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ប្រឆាំងឯកតោភាគីនិយម អនុត្តរភាពនិយម ដើម្បីនាំមកនូវស្ថិរភាពកាន់តែច្រើនចំពោះពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស