ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសដឹកទំនិញរុស្ស៊ីដែលរងការខូចខាតបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
2023-02-20 14:49:41cri
Share with:

ក្រុមសាជីវកម្មអវកាសជាតិរុស្ស៊ី(Roscosmos)បានប្រកាសកាលពីថ្ងៃទី ១៩ ខែកុម្ភៈថា យានអវកាសដឹកទំនិញ "រីកចម្រើន MS-21" ដែលបានរងការខូចខាតដោយសារលេចធ្លាយសារធាតុត្រជាក់បានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃទី ១៩ បន្ទាប់ពីផ្តាច់ចេញពីស្ថានីយអវកាសអន្តរជាតិ។

សូមបញ្ជាក់ថា ក្រុមសាជីវកម្មអវកាសជាតិរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី ១១ ខែកុម្ភៈថា យានអវកាសដឹកទំនិញ"រីកចម្រើន MS-21" មានការលេចធ្លាយនូវសារធាតុត្រជាក់ ប៉ុន្តែការលេចធ្លាយនេះមិនបង្កគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាពរបស់អវកាសយានិកដែលប្រចាំការនៅស្ថានីយអវកាសអន្តរជាតិនោះទេ។ ដោយសារតែមូលហេតុនៃការលេចធ្លាយសារធាតុ ត្រជាក់នៃយានអវកាសដឹកទំនិញមិនទាន់ស៊ើបដឹងច្បាស់នោះទេ ហេតុនេះក្រុមសាជីវកម្មអវកាសជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី ១៣ ថានឹងពន្យារពេលអនុវត្តផែនការបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស "សហព័ន្ធ MS-23" ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស