ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយ៥០០លានដុល្លារអាមេរិកចំពោះអ៊ុយក្រែន
2023-02-20 21:03:36cri
Share with:

ថ្ងៃទី២០ខែកុម្ភៈតាមម៉ោងក្នុងតំបន់ ថ្លែងក្នុងកិច្ចជំនួបជាមួយលោក zelenskyy ប្រធានាធិបតីអ៊ុយក្រែននៅក្រុង Kyiv    លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយប្រហែល៥០០លានដុល្លារអាមេរិកចំពោះអ៊ុយក្រែន  ព្រមទាំងប្រកាសជាផ្លូវការចំពោះមជ្ឈដ្ឋានខាងក្រៅនៅថ្ងៃទី២១ខែកុម្ភៈ។

ព្រមពេលជាមួយគ្នាដែរ តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក zelenskyyនិងលោក Biden បានពិគ្រោះពិភាក្សាលើបញ្ហាផ្គត់ផ្គង់អាវុធចម្ងាយឆ្ងាយនិងអាវុធមិនដែលផ្គត់ផ្គង់ចំពោះអ៊ុយក្រែន។

លោក Sullivan ជំនួយការសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់ក្រុង Kyivជាមួយលោក Bidenនៅថ្ងៃដដែលនោះ ព្រមនិងធ្វើកិច្ចពិភាក្សាការងារជាមួយលោក Ермака ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស