ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីហុងគ្រី ៖ សហភាពអឺរ៉ុបទទួលខុសត្រូវមួយផ្នែកចំពោះការអូសបន្លាយនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន
2023-02-19 11:38:52cri
Share with:

ថ្ងៃទី ១៨ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ពេលចេញផ្សាយរបាយការណ៍ការងារជាតិប្រចាំឆ្នាំ លោក Orban នាយករដ្ឋមន្ត្រីហុងគ្រីបានលើកឡើងថា សហភាពអឺរ៉ុបត្រូវទទួលខុសត្រូវមួយផ្នែកចំពោះការអូសបន្លាយនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ។

បន្ទាប់ពីជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនកើតឡើង ប្រទេសហុងគ្រីបានហាមប្រាមប្រទេសទី៣មិនឱ្យបញ្ជូនអាវុធទៅប្រទេសអ៊ុយក្រែនតាមរយៈទឹកដីរបស់ខ្លួន ។ លោក Orban សម្គាល់ថា ដោយសារសហភាពអឺរ៉ុបបានបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ផ្តល់សេវាផ្កាយរណបនិងបណ្តុះបណ្តាលទាហាននេះម្យ៉ាង ហើយម្យ៉ាងវិញទៀត សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មចំពោះប្រទេសរុស្ស៊ី ។ សហភាពអឺរ៉ុបជិតដល់ពេលនៃសង្គ្រាម ហើយពិតជាបានចូលរួមដោយប្រយោលក្នុងសង្គ្រាម លោក Orban បានលើកឡើងទៀតថា ភាគីហុងគ្រីនឹងមិនផ្តល់អាវុធដល់អ៊ុយក្រែន ហើយមិនចាត់ទុកក្រុងម៉ូស្គូជាការគំរាមកំហែងសន្តិសុខដល់ភាគីហុងគ្រីនិងសហភាពអឺរ៉ុបឡើយ ។

លោក Orban បានថ្លែងថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនឹងបំផ្លាញកម្ទេចប្រទេសហុងគ្រី ដូច្នេះហើយ រដ្ឋាភិបាលហុងគ្រីប្រឆាំងយ៉ាងដាច់ខាតនឹងទណ្ឌកម្មនេះ ហើយនឹងបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសរុស្ស៊ី ថែមទាំងស្នើរបណ្តាប្រទេសលោកខាងលិចក៏ធ្វើបែបនេះដែរ ព្រោះថា ការកាត់ផ្តាច់សេដ្ឋកិច្ចនឹងធ្វើឱ្យបទឈប់បាញ់ការចរចាពិបាកសម្រេចបាន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស