ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ការបង្ខំឱ្យកែនស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ព គឺជាការពិតប្រវត្តិសាស្ត្រដែលមានភស្តុតាងគ្រប់គ្រាន់និងមិនអាចប្រកែកបាន
2023-02-04 15:43:50cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានរំលឹកជាថ្មីម្តងទៀតក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៣ខែកុម្ភៈថា ការបង្ខំឱ្យកែនស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ព គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដ៏ធ្ងន់ធ្ងរដែលប្រព្រឹត្តទៅដោយយោធានិយមជប៉ុន។ ការពិតប្រវត្តិសាស្ត្រនេះគឺមានភស្តុតាងគ្រប់គ្រាន់ និងមិនអាចប្រកែកបាន។ ភាគីចិនដាស់តឿនម្តងទៀតឱ្យភាគីជប៉ុនគិតពិចារណាឡើងវិញយ៉ាងស៊ីជម្រៅពីកំហុសរបស់ខ្លួនចំពោះប្រវត្តិសាស្រ្តឈ្លានពានរបស់ខ្លួន ដោះស្រាយឱ្យបានត្រឹមត្រូវដោយប្រកាន់អាកប្បកិរិយាស្មោះត្រង់នូវបញ្ហាដែលបន្សល់ទុកពីប្រវត្តិសាស្ត្រ ដូចជាការបង្ខំឱ្យកែនស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ពជាដើម និងចាត់វិធានការជាក់ស្តែងដើម្បីឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះប្រទេសជិតខាងនៅទី្វបអាស៊ី និងសហគមន៍អន្តរជាតិ។

សូមបញ្ជាក់ថា ថ្មីៗនេះ អង្គការការពារសិទ្ធិនិងផលប្រយោជន៍របស់ "ស្ត្រីដែលត្រូវបង្ខំឱ្យបម្រើផ្លូវភេទក្នុងជួរទ័ព” របស់ហ្វីលីពីន និងអ្នកនៅរស់រានមានជីវិតជនជាតិហ្វីលីពីនពីឧក្រិដ្ឋកម្ម"បង្ខំឱ្យស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ព"បានធ្វើបាតុកម្មដើម្បីតវ៉ារដ្ឋាភិបាលជប៉ុនដែលបានបន្តមើលរំលងពីបទឧក្រិដ្ឋកម្ម"បង្ខំកែនស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ព"នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់ធ្វើការពិនិត្យពិភាក្សា ទោះបីជាមានការប្រឆាំងពីប្រទេសជិតខាងក៏ដោយ ។ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning បានថ្លែងដូចពោលខាងលើនៅពេលឆ្លើយសំណួរពាក់ព័ន្ធ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស