ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-02-04 16:20:13cri
Share with:

-លោក Li Keqiang នាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីពិភាក្សាអំពី"របាយការណ៍ការងាររបស់រដ្ឋាភិបាល(សេចក្តីព្រាងសម្រាប់ស្នើសុំមតិយោបល់)"។

-លោក Wang Yi ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក។

-ក្រសួងការបរទេសចិនបង្ហាញថា៖ ប្រទេសចិននឹងបន្តបូកសរុបនូវបទពិសោធដ៏មានប្រយោជន៍នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្នុងន័យរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍកីឡាអូឡាំពិក។

-ក្រសួងការបរទេសចិនថ្លែងថា ការបង្ខំឱ្យកែនស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ព គឺជាការពិតប្រវត្តិសាស្ត្រដែលមានភស្តុតាងគ្រប់គ្រាន់និងមិនអាចប្រកែកបាន។

-ក្រសួងការបរទេសចិនច្រានចោលការលើកឡើងខុសឆ្គងពាក់ព័ន្ធតំបន់ស៊ីនជាំងរបស់លោកBlinken ដោយថ្លែងថា សហរដ្ឋអាមេរិកគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងចំពោះប្រទេសចិននោះទេ។

-ក្រសួងពាណិជ្ជកម្មចិននិងធនាគារប្រជាជនចិនបានចេញសេចក្តីជូនដំណឹងថា នឹងចាត់វិធានការជាច្រើនដើម្បីបង្កើនការទូទាត់ឆ្លងដែនដោយប្រើប្រាក់យាន់ចិន។

-មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដំបូងរបស់ប្រទេសចិនសម្រាប់គ្រឿងបន្លាស់អេឡិចត្រូនិច និងសៀគ្វីអ៊ីសេត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស