ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និយតករមូលបត្រចិនថ្លែងថា កំណែទម្រង់ស្តីពីការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធចុះឈ្មោះការចេញផ្សាយមូលបត្របានចាប់ដំណើរការជាផ្លូវការ
2023-02-02 15:38:32cri
Share with:

យោងតាមសេចក្តីជូនដំណឹងដែលប្រកាសដោយនិយតករមូលបត្រចិនកាលពីថ្ងៃទី១ខែកុម្ភៈបានឱ្យដឹងថា ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៣ កំណែទម្រង់ស្តីពីការអនុវត្តដោយគ្រប់ជញរុងជ្រោយនូវប្រព័ន្ធចុះឈ្មោះការចេញផ្សាយមូលបត្របានចាប់ដំណើរការជាផ្លូវការ នយតករមូលបត្របានស្នើសុំមតិយោបល់ជាសាធាំរណៈចំពោះសង្គមអំពីច្បាប់កំណត់សំខាន់សម្រាប់ការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធចុះឈ្មោះការចេញផ្សាយមូលបត្រ។

តាមដំណឹងដែលប្រកាសលើវេបសាយផ្លូវការនៃនិយតករមូលបត្រចិនឱ្យដឹងថា សញ្ញាដ៏សំខាន់នៃការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធចុះឈ្មោះការចេញផ្សាយមូលបត្រគឺ ការរៀបចំប្រព័ន្ធបានបញ្ចប់ជាមូលដ្ឋាន ដែលគ្របដណ្តប់លើទីតាំងលក់ដូរមូលបត្រទូទាំងប្រទេស និងគ្របដណ្តប់លើសកម្មភាពគ្រប់ប្រភេទនៃការចេញផ្សាយមូលបត្រដោយបើកចំហ។

អ្នកទទួលបន្ទុកនៃស្ថាប័នពាក់ព័ន្ធនៃនិយតករមូលបត្របានលើកឡើងថា កំណែទម្រង់លើកនេះនឹងកែលម្អនូវកម្មវិធីចុះឈ្មោះ ប្រព័ន្ធចុះឈ្មោះព្រមនិងធ្វើឱ្យមានសុក្រឹតភាពនូវយន្តការត្រួតពិនិត្យនិងយន្តការតុល្យភាព៕

អ្នកបកប្រែ:李展精
ប្លុកពិសេស