ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-02-01 15:56:50cri
Share with:

លោក Li Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអញ្ជើញត្រួតពិនិត្យការងារនៅធនាគារមជ្ឈិមចិននិងរដ្ឋបាលជាតិគ្រប់គ្រង់អត្រាប្តូររូបិយប័ណ្ណព្រមទាំងធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល។

ប្រទេសមួយចំនួនទទូចអនុវត្តវិធានការរឹតបន្តឹងការចូលដែនដែលមានលក្ខណៈរើសអើងចំពោះប្រទេសចិន ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានហេតុផលចាំបាច់ក្នុងការចាត់វិធានការស្មើគ្នាវិញ។

ក្រសួងការបរទេសចិនលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះសហរដ្ឋអាមេរិកដែលប្រើអំណាចរដ្ឋតែផ្តេសផ្តាស ដើម្បីគាបសង្កត់សហគ្រាសចិនដោយគ្មានដែនកំណត់និងគ្មានហេតុផល។

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិពិនិត្យពិភ្សាអំពីស្ថានការណ៍សិទ្ធិមនុស្សនៃប្រទេសជប៉ុន ភាគីចិនសម្តែងការយកចិត្តទុកដាក់ទៅលើបញ្ហារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ប្រទេសជប៉ុន ។

អ្នកនៅរស់រានមានជីវិតនៃរបស់ហ្វីលីពីនពីឧក្រិដ្ឋកម្មសង្គ្រាម"បង្ខំឱ្យស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ព"ដាស់តឿនឱ្យប្រទេសជប៉ុនពិចារណាឡើងវិញពីកំហុសប្រវត្តិសាស្រ្តឈ្លានពាន។

សមាគមសង្គមស៊ីវិលកូរ៉េខាងត្បូងអំពាវនាវឱ្យលុបចោលគោលនយោបាយស្តីពី “ការពង្វាតការកំញើញ”របស់សហរដ្ឋអាមេរិក។

លោក Abbas  ប្រធានាធិបតីប៉ាឡេស្ទីនជួបពិភាក្សាជាមួយលោក Blinkenរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។

ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះនៅភាគពាយព្យប៉ាគីស្ថានកើនឡើងដល់ ១០០ នាក់។

សកម្មភាពកូដកម្មអន្តរមុខរបរនៅប្រទេសបារាំងបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើគមនាគមន៍សាធារណៈ។

អ្នកបកប្រែ:李展精
ប្លុកពិសេស