ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះនៅភាគពាយព្យប៉ាគីស្ថានកើនឡើងដល់ ១០០ នាក់
2023-02-01 14:35:23cri
Share with:



មន្ទីរពេទ្យក្នុងតំបន់របស់ប្រទេសប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃទី ៣១ ខែមករាថា ចំនួនអ្នកស្លាប់ដោយសារករណីបំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាមមួយក្នុងទីក្រុង Peshawar ទីរួមខេត្ត Khyber-Pashtun ស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី៣០ខែមករានោះបានកើនឡើងដល់ ១០០ នាក់ ហើយមានមនុស្ស ២០០ នាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍នេះ។

     មន្ត្រីប៉ូលីសក្រុង Peshawar បានប្រាប់អ្នកយកព័ត៌មានថា ការស៊ើបអង្កេតបឋមបង្ហាញថា ករណីនេះជាការបំផ្ទុះគ្រាប់បែកបែបអត្តឃាត។ពេលកើតមានហេតុការណ៍បំផ្ទុះមានមនុស្សជាង ៣៥០ នាក់នៅក្នុងវិហារអ៊ីស្លាមនេះ ការបំផ្ទុះដ៏ខ្លាំងក្លានេះបានធ្វើឱ្យវិហារអ៊ីស្លាមបាក់រលំ និងធ្វើឱ្យមនុស្សជាច្រើនត្រូវបានកប់នៅក្នុងគំនរបាក់បែក ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះជាច្រើនទៀតនៅក្រោមគំនរបាក់បែកនៅថ្ងៃទី៣១ខែមករា។

       រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបាននិងកំពុងព្យាយាមរុករកជួយសង្គ្រោះបន្តទៀត

អ្នកបកប្រែ:马小青
ប្លុកពិសេស