ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះនៅភាគពាយព្យប៉ាគីស្ថានកើនឡើងដល់ ៣២ នាក់
2023-01-31 14:55:50cri
Share with:

មន្ទីរពេទ្យក្នុងតំបន់របស់ប្រទេសប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃទី ៣០ ខែមករាថា ចំនួនអ្នកស្លាប់ដោយសារករណីបំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាមមួយក្នុងទីក្រុង Peshawar ទីរួមខេត្ត Khyber-Pashtun ស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថានកាលពីរសៀលថ្ងៃដដែលនោះបានកើនឡើងដល់ ៣២ នាក់ ហើយមានមនុស្ស ១៥៥ នាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍នេះ។

     មន្ត្រីប៉ូលីសក្រុង Peshawar បានប្រាប់អ្នកយកព័ត៌មានថា ពេលកើតមានហេតុការណ៍បំផ្ទុះមានមនុស្សប្រហែល ៣០០ នាក់នៅក្នុងវិហារអ៊ីស្លាមនេះ ហើយគោលដៅនៃការវាយប្រហារលើកនេះគឺមន្ត្រីប៉ូលីសក្នុងតំបន់។ ការបំផ្ទុះដ៏ខ្លាំងក្លានេះបានធ្វើឱ្យវិហារអ៊ីស្លាមបាក់រលំ និងធ្វើឱ្យមនុស្សជាច្រើនត្រូវបានកប់នៅក្នុងគំនរបាក់បែក ហើយក្រុមអ្នកជួយសង្គ្រោះបាននិងកំពុងព្យាយាមរុករកជួយសង្គ្រោះពួកគេ។

       រហូតមកដល់ពេលនេះ មិនទាន់មានអង្គការឬបុគ្គលណាចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើកនេះទេ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស