ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកនេះធ្វើឱ្យពិភពលោកមើលឃើញប្រទេសចិនមួយដែលប្រកបដោយភាពរស់រវើកនិងសប្បាយរីករាយ
2023-01-31 15:34:38cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣០ខែមករា  មានអ្នកសារព័ត៌មានបានលើកឡើងពីការចាប់អារម្មណ៍ថាក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ចំនួនភ្ញៀវទេសចរចិនដែលទៅធ្វើទេសចរណ៍នៅក្រៅប្រទេសមានការកើនឡើងយ៉ាងលេចធ្លោ ប្រទេសជាច្រើនស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងកក់ក្តៅ ហើយបានយល់ឃើញថាវានឹងជំរុញយ៉ាងខ្លាំងក្លាចំពោះការស្តារឡើងវិញនៃវិស័យទេសចរណ៍និងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនានា តើលោកស្រីមានការអត្ថាធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?

លោកស្រី Mao Ning បានថ្លែងថា អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជនជាតិចិនដែលបានធ្វើទេសចរណ៍ក្នុងស្រុកមានមួយចំនួនលើសពី៣០០លាននាក់ សំបុត្រភាពយន្តដែលលក់ចេញក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានទំហំលើសពី៦៧០០លានយាន់ប្រាក់ចិន អ្នកមើលភាពយន្តមានរហូតដល់១២៩លាននាក់ ។ មិនថាការធ្វើទេសចរណ៍ឬ ការប្រើប្រាស់ សុទ្ធតែបង្ហាញពីការរំពឹងទុករបស់ជនជាតិចិនចំពោះជីវភាពដ៏ល្អប្រសើរនិងជំនឿចិត្តលើការអភិវឌ្ឍនៃប្រទេសជាតិ ហើយក៏បានធ្វើឱ្យប្រជាជនប្រទេសនានាចាប់អារម្មណ៍ពីកម្លាំងចលករដ៏ខ្លាំងក្លានៃការងើបឡើងវិញនៃសេដ្ឋកិច្ចចិននិងសារៈប្រយោជន៍ជាសកលនៃនិន្នាការអភិវឌ្ឍន៍ល្អប្រសើរនៃសេដ្ឋកិច្ចចិនផងដែរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស