ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីការបរទេសតួកគីថ្លែងថាប្រហែលនឹងដោះស្រាយដោយឡែកពីគ្នានូវកិច្ចការដែលប្រទេសហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិកអង្គការណាតូ
2023-01-31 15:26:35cri
Share with:

លោក Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគីបានថ្លែងកាលពីថ្ងៃទី៣០ខែមករាថា ប្រទេសតួកគីប្រហែលនឹងដោះស្រាយដោយឡែកពីគ្នានូវការស្នើរសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត ។ លោក Cavusoglu បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី៣០ ថា  លោកបានធ្វើការប្រាស្រ័យទាក់ទងស្តីពីប្រធានបទនេះជាមួយភាគីហ្វាំងឡង់ លោកបានថ្លែងថា ការដែលប្រទេសហ្វាំងឡង់សុំចូលជាសមាជិកអង្គការណាតូបានទទួលការវិវឌ្ឍមួយចំនួនហើយ ប៉ុន្តែក្នុងប្រទេសស៊ុយអែតវិញបានកើតមានការបង្កហេតុមួយចំនួន។

ពេលថ្មីៗនេះ ប្រទេសស៊ុយអែតបានកើតមានបាតុកម្មប្រឆាំងប្រទេសតួកគី ។ តួកគីបានកោះហៅឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅប្រទេសតួកគី ដើម្បីលើកឡើងការតវ៉ាអំពីបាតុកម្មនេះ ព្រមទាំងបានលុបចោលផែនការដែលរដ្ឋមន្រ្តីស៊ុយអែតទៅបំពេញទស្សនកិច្ចនៅតួកគី ។ ម្យ៉ាងទៀត ប្រទេសតួកគីយល់ឃើញថាប្រទេសស៊ុយអែតមិនបានទទួលការវិវឌ្ឍ ជាក់ស្តែងក្នុងការធ្វើបត្យាប័នឧក្រិដ្ឋជនពាក់ព័ន្ធនឹងភេរវករព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់ភេរវករនោះទេ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស