ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងសៀងហៃដាក់ចេញប្រតិបត្តិការចំនួន ១០ និងវិធានការចំនួន ៣២ ដើម្បីរក្សាស្ថិរភាពកំណើន និងជំរុញការអភិវឌ្ឍ
2023-01-30 11:42:27cri
Share with:

នៅថ្ងៃទី ២៩ ខែមករា រដ្ឋបាលក្រុងសៀងហៃប្រទេសចិនបានដាក់ចេញជាផ្លូវការនូវ «ផែនការសកម្មភាពនៃទីក្រុងសៀងហៃសម្រាប់ការបង្កើនជំនឿចិត្ត ពង្រីកតម្រូវការ រក្សាស្ថិរភាពកំណើន និងជំរុញការអភិវឌ្ឍ» ដោយបានដាក់ចេញសកម្មភាពចំនួន ១០ និងវិធានការចំនួន ៣២ ។ នៅក្នុងផែនការសកម្មភាពនេះ ខ្លឹមសារដែលទាក់ទិននឹងការជួយដោះស្រាយបញ្ហាលំបាកនៃសហគ្រាស ទីក្រុងសៀងហៃបានអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយអនុគ្រោះពន្ធ និងកម្រៃសេវា ក្នុងន័យជួយសហគ្រាសឱ្យរក្សាស្ថិរភាព និងបង្កើនឱកាសការងារ ក៏ដូចជាកាត់បន្ថយថ្លៃពលកម្មសម្រាប់សហគ្រាស។ ទាក់ទិននឹងសកម្មភាពស្តារ និងជំរុញការប្រើប្រាស់ ក្រុងសៀងហៃបានដាក់ចេញវិធានការជាច្រើនដើម្បីជំរុញការប្រើប្រាស់រថយន្ត និងសម្ភរៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះជាដើម ។

សូមបញ្ជាក់ថា ចាប់តាំងពីចូលឆ្នាំ ២០២៣ មក ទីក្រុងសៀងហៃបានចុះហត្ថលេខាលើគម្រោងឧស្សាហកម្មសំខាន់ៗជាង ១៦០ ជាមួយនឹងទំហំវិនិយោគសរុប ០,១ ទ្រីលានយាន់ ព្រមទាំងបានចាប់ដំណើរការនូវគម្រោងឧស្សាហកម្មសំខាន់ៗជាង ៦០ ជាមួយនឹងទំហំវិនិយោគសរុបជាង ៧០ ពាន់លានយាន់ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស