ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើននៃប្រទេសចិនអនុវត្តគម្រោងសាកល្បងទូទាត់តាមប្រាក់យាន់ឌីជីថល
2023-01-30 11:23:02cri
Share with:

ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ ការទូទាត់តាមប្រាក់យាន់ឌីជីថលបានកើនឡើងយ៉ាងខ្លាំង ។ ការបរិភោគស៊ុបឆ្នាំងភ្លើង ទិញផ្កា និងមើលភាពយន្ត សុទ្ធតែអាចទូទាត់តាមប្រាក់យាន់ឌីជីថល ពោលគឺការទូទាត់តាមប្រាក់យាន់ឌីជីថលបានក្លាយជា "ភាពពេញនិយមថ្មី" សម្រាប់ប្រជាពលរដ្ឋជាច្រើន។

នៅទីក្រុង Shenzhen ដែលជាទីក្រុងសាកល្បងដំបូងទូទាត់តាមប្រាក់យាន់ឌីជីថលដំបូងគេ បានដាក់ចេញ«អាំងប៉ាវឌីជីថល»ចំនួន ១០០ លានយាន់ដោយចែកជាពីរដំណាក់កាលក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យហែអ្នកតា។ អាំងប៉ាវឌីជីថលមាន ៤ ទម្រង់ ពោលគឺ ២៨ យាន់ ៦៨ យាន់ ១៦៨ យាន់ និង ៦៦៦ យាន់ ។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងTianjin ក្រុងWenzhou ក្រុងJinan និងតំបន់សាកល្បងទូទាត់តាមយាន់ឌីជីថលផ្សេងទៀតក៏បានចាប់ដំណើរការសកម្មភាពចែកគូប៉ុងបញ្ចុះតម្លៃជាប្រាក់យាន់ឌីជីថលផងដែរ។ យោងតាមស្ថិតិជាជំហានដំបូងបច្ចុប្បន្ននេះ ទំហំប្រាក់នៃការទូទាត់តាមប្រាក់យាន់ឌីជីថលនៅក្នុងតំបន់សាកល្បងទាំងអស់បានលើសពី ១៨០ លានយាន់ ដែលបានជំរុញការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស