ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទាប់ពីការស្តារឡើងវិញនូវ "ការតភ្ជាប់តូចបី" ដែលផ្តល់ភាពសម្រួលដល់ការធ្វើដំណើរទៅមក ជនរួមជាតិចិនតៃវ៉ាន់ទាមទារឱ្យរៀបចំការផ្លាស់ប្តូរជាប្រក្រតីឡើងវិញរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ឱ្យបានឆាប់ៗ
2023-01-30 16:43:13cri
Share with:


 

ចាប់តាំងពីការរៀបចំឱ្យមានជើងហោះហើរមួយចំនួនឡើងវិញនៅថ្ងៃទី ខែមករា ជើងហោះហើរឆ្លងកាត់ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ហៅកាត់"ការតភ្ជាប់តូចបី" ដែលត្រូវបានផ្អាកអស់រយៈពេលជិត ឆ្នាំបានដំណើរការឡើងវិញយ៉ាងរលូននិងមានសណ្តាប់ធ្នាប់។ គិតរហូតដល់ថ្ងៃទី ២៩ខែមករា ជើងហោះហើរចំនួន ៤៦ នៃខ្សែផ្លូវពី XiamenទៅKinmen បានដឹកអ្នកដំណើរជាង៣ពាន់នាក់ ហើយជើងហោះហើរចំនួន ១០នៃខ្សែផ្លូវពី FuzhouទៅMatsu បានដឹកអ្នកដំណើរចំនួនជាង ២៣០ នាក់។ ជនរួមជាតិតៃវ៉ាន់បានសម្តែងការរំពឹងទុកថា "ការតភ្ជាប់តូចបី" នឹងត្រូវដាក់ឱ្យដំណើរការជាប្រក្រតីក្នុងពេលឆាប់ដែលនេះជាបំណងប្រាថ្នារួមរបស់ជនរួមជាតិតៃវ៉ាន់។

 

កាលពីខែកុម្ភៈ ឆ្នាំ ២០២០ អាជ្ញាធរគណបក្សប្រជាធិបតេយ្យរីកចម្រើនតៃវ៉ាន់ បានផ្អាកដោយឯកតោភាគីនូវ "ការតភ្ជាប់តូចបី" ក្រោមលេសបង្ការការរីករាលដាលនៃជំងឺឆ្លង។ ក្រោមការអំពាវនាវយ៉ាងទទូចជាបន្តបន្ទាប់ពីគ្រប់មជ្ឈដ្ឋានក្នុងតំបន់តៃវ៉ាន់ ស្ថាប័នរដ្ឋបាលរបស់ចិនតៃវ៉ាន់បានអនុម័ត "ផែនការពិសេសស្តីពីការដឹកជញ្ជូនក្នុងពិធីបុណ្យចូលឆ្នាំចិនរបស់ប្រជាជនក្នុងតំបន់KinmenនិងMatsu"កាលពីចុងឆ្នាំមុន ដោយអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំបើកជើងហោះហើរពិសេសមួយក្នុងអំឡុងមួយខែមុននិងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន ប៉ុន្តែចំនួនជើងហោះហើរត្រូវបានដាក់កំហិត

អ្នកបកប្រែ:马小青
ប្លុកពិសេស