ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបរិមាណដឹកជញ្ជូនកញ្ចប់អីវ៉ាន់រហ័សនៅទូទាំងប្រទេសចិនលើសពី ៧០០ លានកញ្ចប់
2023-01-29 10:43:56cri
Share with:

      តាមទិន្នន័យដែលគណនាដោយរដ្ឋបាលជាតិប្រៃសណីយ៍ចិនបង្ហាញថា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមករាដែលជាអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មុខរបរដឹកជញ្ជូនអីវ៉ាន់រហ័សនៅទូទាំងប្រទេសចិនបានទទួលកញ្ចប់អីវ៉ាន់ប្រមាណ ៤១០លានកញ្ចប់ កើនឡើង ៥.១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២២ កើនឡើង១៩២.៩% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩   ការដឹកជញ្ជូនកញ្ចប់វ៉ាន់ដល់ផ្ទះមានចំនួន ៣៣០ លានកញ្ចប់ កើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២២ កើនឡើង ២៥៤.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។

      ទិន្នន័យបង្ហាញថា ចាប់តាំងពីចូលរដូវកាលដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមក ពោលគឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី២៧ ខែមករា មុខរបរដឹកជញ្ជូនអីវ៉ាន់រហ័សនៅទូទាំងប្រទេសចិនបានទទួលកញ្ចប់អីវ៉ាន់ ៣៩៤០ លានកញ្ចប់ ព្រមទាំងដឹកជញ្ជូនកញ្ចប់អីវ៉ាន់ដល់ផ្ទះចំនួន ៤៩០០លានកញ្ចប់ កើនឡើង ១២.៥% និង២១.៧% ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស