ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្រុក Los Angeles អាមេរិកបានកើតហេតុការណ៍បាញ់ប្រហារបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់និង៤នាក់រងរបួស
2023-01-29 11:52:22cri
Share with:

      ថ្ងៃទី ២៨ ខែមករា ស្រុកLos Angeles រដ្ឋ  California ប្រទេសអាមេរិកបានកើតហេតុការណ៍បាញ់ប្រហារ  ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់និង៤នាក់រងរបួស។ នេះជាការកើតមានហេតុការណ៍បាញ់ប្រហារដ៏ធ្ងន់ធ្ងរជាលើកទី ៤ ក្នុងរដ្ឋ California ក្នុងរយៈពេល ៨ ថ្ងៃកន្លងមក។

        អាជ្ញាធរប៉ូលីសបានប្រកាសព័ត៌មានថា  នៅវេលាម៉ោង ២ និង ៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៨ មករា   សហគមន៍ស្នាក់នៅមួយក្បែរភូមិគ្រឹះBeverly Hills  បានកើតហេតុការណ៍បាញ់ប្រហារ។ ពេលប៉ូលីសទៅដល់កន្លែងកើតហេតុបានឃើញមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង  ឯអ្នករងរបួស ៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ក្នុងនោះមាន២នាក់របួសធ្ងន់។ ខ្មាន់កាំភ្លើងបានរត់គេចខ្លួន  អាជ្ញាធរប៉ូលីសអំពាវនាវឱ្យមហាជនជួយផ្តល់ព័ត៌មានដើម្បីតាមចាប់ខ្លួនជនដៃដល់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស