ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំ២០២២ចំនួនផលិតនាវារបស់ប្រទេសចិនស្មើនឹង ៤៧.៣% នៃចំនួនផលិតនាវាសរុបនៅទូទាំងពិភពលោក
2023-01-26 15:00:04cri
Share with:

 អ្នកសារព័ត៌មានបានដំណឹងពីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិននាពេលថ្មីៗនេះបានឱ្យដឹងថា   នៅឆ្នាំ២០២២  ចំនួនផលិតនាវា ចំនួនបញ្ជាទិញថ្មី និងចំនួនបញ្ជាទិញមានស្រាប់របស់ប្រទេសចិន  បើគិតតាមទម្ងន់ដឹកជញ្ជូនគិតជាតោន  គឺស្មើនឹង ៤៧.៣%     ៥៥.២%  និង ៤៩%  នៃចំនួនសរុបនៅទូទាំងពិភពលោកដោយឡែកពីគ្នា។  បើគិតតាមទម្ងន់សរុបគិតជាតោននៃនាវា  គឺស្មើនឹង   ៤៣.៥%   ៤៩.៨%  និង   ៤២.៨% នៃចំនួនសរុបនៅទូទាំងពិភពលោកដោយឡែកពីគ្នា។ ពោលគឺសន្ទស្សន៍គ្រប់ផ្នែកក្នុងទីផ្សារអន្តរជាតិសុទ្ធតែស្ថិតនៅលំដាប់ថ្នាក់ទី១លើពិភពលោក។

    នៅឆ្នាំ២០២២   សហគ្រាសនាវារបស់ប្រទេសចិនបានក្តាប់ជាប់នូវកាលានុវត្តភាពកើនឡើងខ្លាំងនៃតម្រូវការនាវាដឹកជញ្ជូនធុនធ្ងន់ប្រភេទ LNG  លើពិភពលោក  បានធ្វើការច្នៃប្រឌិតថ្មីដោយម្ចាស់ការជាបន្តបន្ទាប់   ដែលបន្តដណ្តើមបានទីផ្សារអន្តរជាតិយ៉ាងសកម្ម។ យោងតាមនិន្នាការនៃសមាគមឧស្សាហកម្មនាវាចិន ក្នុងឆ្នាំ២០២២ សហគ្រាសនាវាចិនទទួលបានការបញ្ជាទិញនាវាដឹកជញ្ជូនធុនធ្ងន់ប្រភេទ LNG ចំនួន ៥៥ គ្រឿង  ដែលស្មើនឹង ៣០%នៃចំនួនបញ្ជាទិញសរុបនៅទូទាំងពិភពលោក បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស