ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅដើមឆ្នាំ២០២៣ ករណីបាញ់ប្រហារទ្រង់ទ្រាយធំនៅអាមេរិកមានដល់ទៅ៣៣លើក
2023-01-25 14:42:01cri
Share with:

      វេបសាយ«New York Times»អាមេរិក បានផ្សាយដំណឹងនៅថ្ងៃទី២២ខែមករាថា  ករណីបាញ់ប្រហារទ្រង់ទ្រាយធំនៅអាមេរិកមានចំនួនកើនឡើងជាបន្តបន្ទាប់

      តាមការផ្សាយដំណឹងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២១ខែមករា ក្រុង Monterey Park រដ្ឋCalifornia  សហរដ្ឋអាមេរិកបានកើតមានករណីបាញ់ប្រហារ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់បាត់បង់ជីវិត។ នេះជាករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរបំផុតនៅអាមេរិកបន្ទាប់ពីហេតុការណ៍ឃាតកម្មនៅក្រុង Uvalde  រដ្ឋ Texas កាលពីខែឧសភាឆ្នាំ២០២២មក។ 

       អង្គការសិក្សាស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញឈ្មោះ “ប័ណ្ណសារហិង្សាដោយកាំភ្លើង”បានបង្ហាញថា  ចូលក្នុងឆ្នាំ២០២៣ គិតត្រឹមពេលនេះនៅអាមេរិកបានផ្ទុះករណីបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៣៣ លើកហើយ។ នៅឆ្នាំ ២០២២ អង្គការនេះប្រមូលបានស្ថិតិនៃករណីបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៦៤៨ លើក ក្នុងនោះករណីចំនួន ២១លើក បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់និងច្រើនជាងនេះសា្លប់បាត់បង់ជីវិត៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស