ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីគ្រោងនឹងបង្កើនចំនួនផ្កាយរណបក្នុងគន្លងតារាវិថីដល់យ៉ាងហោចណាស់១ពាន់នៅឆ្នាំ២០៣០
2023-01-25 15:15:54cri
Share with:

     ថ្ងៃទី២៤ ខែមករា  លោកYuriBorisovអគ្គនាយកនៃក្រុមហ៊ុនអវកាសជាតិរុស្ស៊ីបានថ្លែងថា  ដល់ឆ្នាំ២០៣០  រុស្ស៊ីគួរតែបង្កើនចំនួនផ្កាយរណបនៅក្នុងគន្លងតារាវិថីពីប្រហែល២រយនាពេលបច្ចុប្បន្នដល់យ៉ាងហោចណាស់១ពាន់។

     តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានTASS រុស្ស៊ីបានឱ្យដឹងថា  លោកBorisovបានថ្លែងនៅពេលចូលរួមក្នុងសន្និសីទខាងវិស័យអវកាសមួយនៅទីក្រុងមូស្គូក្នុងថ្ងៃដដែលថា  ដើម្បីសម្រេចបាននូវកំណើនបែបនេះ  រុស្ស៊ីត្រូវផលិតផ្កាយរណបសិប្បនិម្មិតចំនួន២៥០ជារៀងរាល់ឆ្នាំ។  ដោយគិតពិចារណាពីតម្រូវការក្នុងការផ្លាស់ប្តូរផ្កាយរណបចាស់ៗនៅក្នុងគន្លងតារាវិថីជាបន្តបន្ទាប់   ទិន្នផលប្រចាំឆ្នាំគួរតែកើនឡើងដល់ពី៣០០ទៅ៣៥០នៅឆ្នាំ២០៣០។

      លោកបានកត់សម្គាល់ថា  ផ្កាយរណបក្នុងគន្លងតារាវិថីចំនួន១ពាន់  គួរតែបូករួមទាំងផ្កាយរណបដែលប្រើប្រាស់លើគ្រប់វិស័យ ដូចជា ទូរគមនាគមន៍  ផ្កាយរណបដែលអាចបញ្ជាពីចម្ងាយភពផែនដី ឧតុនិយម  និងនាំផ្លូវជាដើម

អ្នកបកប្រែ:冯辉
ប្លុកពិសេស