ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គកុងស៊ុលចិនប្រចាំក្រុង Los Angeles បញ្ជាក់ថាមានពលរដ្ឋចិនស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារនៅសមាគមជនជាតិចិន
2023-01-24 15:40:23cri
Share with:

      ថ្ងៃទី២៣ ខែមករា  ពេលឆ្លើយសំណួររបស់អ្នកកាសែតអំពីករណីបាញ់ប្រហារនៅសមាគមជនជាតិចិន  អ្នកនាំពាក្យអគ្គកុងស៊ុលប្រទេសចិនប្រចាំក្រុង Los Angeles  បានបញ្ជាក់ថា មានពលរដ្ឋចិនស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នេះ អគ្គកុងស៊ុលកំពុងសហការនិងអន្តរក្រសួងរបស់ចិននិងអាមេរិក  ដើម្បីដោះស្រាយកិច្ចការបន្ទាប់ដោយពេញទំហឹង។

      អ្នកនាំពាក្យរូបនេះបានប្រាប់ថា  ខណៈពេលដែលជនជាតិចិននិងអណិកជនចិនក្នុងក្រុងនេះកំពុងអបអរសាទរឆ្នាំថ្មីចិន បានផ្ទុះហេតុការណ៍បាញ់ប្រហារដ៏ធ្ងន់ធ្ងរគួរឱ្យភ្ញាក់ផ្អើល ធ្វើឱ្យមនុស្សគ្រប់គ្នាសោកសៅជាខ្លាំង។ អគ្គកុងស៊ុលបានចូលរួមរំលែកទុក្ខចំពោះសមាគមអណិកជនចិនក្នុងក្រុងរួចហើយ ហើយបានក្រើនរំលឹកដល់ប្រជាពលរដ្ឋចិនក្នុងតំបន់ពង្រឹងការប្រុងប្រយ័ត្ន ត្រូវបង្កើនការការពារសុវត្ថិភាព ធានាសុវត្ថិភាពរបស់ខ្លួន។

       ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែមករា ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់ស្លាប់បាត់បង់ជីវិត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស