ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការត្រឡប់មកវិញរបស់អ្នកទេសចចិននឹងនាំមកភាពរស់រវើកថ្មីដល់ពាណិជ្ជករពិភពលោក
2023-01-23 16:47:23cri
Share with:

ទន្ទឹមប្រទេសចិនកែលម្អគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នាពលថ្មីៗនេះ ពាណិជ្ជកររបស់ប្រទេសនានាលើពិភពលោកបាននិងកំពុងរំពឹងទុកចំពោះការមកដល់របស់អ្នកទេសចរចិន។ឥស្សរជនវិស័យទេសចរណ៍បានសម្គាល់ជាទូទៅថា ការត្រឡប់មកវិញរបស់អ្នកទេសចរចិនមិនគ្រាន់តែនាំមកឱកាសថ្មីដល់ពាណិជ្ជករប៉ុណ្ណោះទេ ថែមទាំងបន្ថែមបញ្ចូលកម្លាំងចលករដល់សេដ្ឋកិច្ចសកលដែលប្រឈមមុខនឹងបញ្ហាថយចុះ។

តាមការស្ទង់ពិនិត្យមួយដែលវេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូសចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា សេដ្ឋវិទូទី១នៃស្ថាប័នឯកជននិងសាធារណៈមាន២ភាគ៣បានប៉ាន់ប្រមាណថា ឆ្នាំ២០២៣ សេដ្ឋកិច្ចសកលនឹងថមថយ រីឯប្រទេសចិនកែលម្អគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩មិនគ្រាន់តែនាំមកកម្លាំងចលករដល់វិស័យសេវាកម្ម ដូចជាវិស័យទេសចរណ៍ជាដើមប៉ុណ្ណោះទេ ថែមទាំងនឹងបន្ថែមបញ្ចូលភាពរស់រវើកថ្មីនិងកម្លាំងចលករដល់សេដ្ឋកិច្ចសកល៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស