ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននៃប្រទេសជាច្រើនបានជូនពរប្រជាជនចិនរីករាយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី និងមានសិរីមង្គលក្នុងឆ្នាំថោះ
2023-01-23 16:10:51cri
Share with:

    ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អ្នកនយោបាយសំខាន់ៗ នៃប្រទេសជាច្រើន តំណាងអង្គការអន្តរជាតិនិងឥស្សរជនគ្រប់មជ្ឈដ្ឋានបានសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនយ៉ាងស្មោះសរជូនដល់ប្រជាជនចិន។

    លោកRodrigo Chaves Bobles ប្រធានាធិបតីកូស្តារីហ្កាបានថ្លែងថា ឆ្លៀតក្នុងឱកាសនេះខ្ញុំជូនពរអ្នកទាំងអស់គ្នារីករាយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រំពឹងថាប្រជាជនចិននិងមនុស្សគ្រប់រូបលើពិភពលោកមានសេចក្តីសុខសេចក្ដីចម្រើនក្នុងឆ្នាំថោះ។

    ដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ីបានថ្លែងថា ក្នុងឱកាសថ្ងៃបុណ្យជួបជុំគ្រួសារដ៏ល្អប្រពៃនេះ  ខ្ញុំសូមជូនពរប្រជាជនចិនទាំងអស់រីករាយឆ្នាំថ្មី សូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អមាំមួន។ រំពឹងថាយើងអាចខិតខំប្រឹងប្រែងជាមួយគ្នា ផ្លាស់ប្តូរមតិយោបល់ សង្ឃឹមថាមិត្តចិនអាចមកលេងកម្សាន្តនៅរុស្ស៊ី។

    លោកស្រី Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថ្លែងថា ខ្ញុំសូមជូនពរប្រទេសចិននិងប្រជាជនចិនរីករាយឆ្នាំថោះ សូមជូនពរអ្នកទាំងអស់គ្នាមានសំណាងល្អក្នុងឆ្នាំថ្មី៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស