ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2023-01-20 15:01:25cri
Share with:

1     លោក Xi Jinping បានត្រូវជាប់ឆ្នោតជ្រើសតាំងជាតំណាងសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី 14 ដោយសំឡេងឆ្នោត១០០%។

2   លោក Xi Jinping សួរសុខទុក្ខនិងត្រួតពិនិត្យការត្រៀមកងទ័ពមុនចូលឆ្នាំថ្មីចិន។

 

3      អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងសុន្ទរកថាសម្តែងការជូនពរឆ្នាំថ្មីចិនឆ្នាំថោះ  , នាយករដ្ឋមន្ត្រីថៃអញ្ជើញចូលរួមសកម្មភាពអបអរឆ្នាំថ្មីចិនឆ្នាំថោះហើយបញ្ជាក់ថា ប្រជាជនថៃត្រៀមទទួលភ្ញៀវទេសចរចិនមកដើរលេងកម្សាន្ត,  ក្រសួងទេសចរណ៍អេស្ប៉ាញបានថ្លែងថា អេស្បាញត្រៀមរួចហើយដើម្បីទទួលភ្ញៀវទេសចរចិន។

4      តំបន់ទេសចរល្បីៗជាច្រើន រោងកុនថខ្នាតធំ និងកីឡាដ្ឋានធំៗនៃទ្វីបអឺរ៉ុបនិងប្រទេសអាមេរិកបាននិងកំពុងធ្វើសកម្មភាព “រួមគ្នាទស្សនាកម្មវិធីរាត្រីសមោសអបអរបុណ្យចូលឆ្នាំថ្មីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន”  ដើម្បីរួមគ្នាសាទរឆ្នាំថ្មីចិនឆ្នាំថោះ។

 

5     អ្នកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកបានបង្ហាញពីជំនឿចិត្តនិងការរំពឹងទុកចំពោះអនាគតអភិវឌ្ឍន៍ល្អរបស់សេដ្ឋកិច្ចចិន។

6    ប្រទេសជាច្រើនប្រឆាំងការសម្រេចចិត្តរបស់ជប៉ុនដែលនឹងបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរចូលក្នុងសមុទ្រ។

7   រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងអូស្ត្រាលីនឹងជួបសន្ទនាគ្នានៅពេលជាប់ៗខាងមុខនេះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស