ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិថ្លែងសុន្ទរកថាអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំថោះ
2023-01-20 15:30:09cri
Share with:

ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំថោះជិតមកដល់  លោក Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានចេញផ្សាយសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៨ ខែមករា ដើម្បីជូនពរសម្តែងការជូនពរដ៏ល្អប្រសើរបំផុត។

លោក Guterres បានសម្តែងការអរគុណចំពោះប្រទេសចិនដែលបានរក្សាទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំជាមួយអង្គការសហប្រជាជាតិនិងការគាំទ្ររបស់ចិនចំពោះកិច្ចសហការអន្តរជាតិ ។ លោកបានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ  យើងអាចជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពនិងនិរន្តរភាព ដើម្បីបង្កើតពិភពលោកកាន់តែល្អប្រសើរ ។ សូមជូនពរអ្នកទាំងអស់គ្នានៅឆ្នាំថ្មីខាងមុខនេះ  ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលនិងមានសុខភាពល្អ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស