ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅឆ្នាំ ២០២៣ ស្ថាប័នអវកាសចិននឹងអនុវត្តបេសកកម្មបាញ់បង្ហោះផ្កាយរណបនិងយានអវកាសជាង ៦០ ដង រួមមានទាំងយានអវកាសផ្ទុកមនុស្សពីរគ្រឿង
2023-01-19 12:00:10cri
Share with:

សៀវភៅខៀវស្តីពីសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសរបស់ចិន បានចេញផ្សាយនៅថ្ងៃទី ១៨ ខែមករា ។ សៀវភៅខៀវនេះបង្ហាញឱ្យដឹងថា នៅឆ្នាំ ២០២៣ ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិនគ្រុបគ្រោងនឹងអនុវត្តបេសកកម្មបាញ់បង្ហោះផ្កាយរណបនិងយានអវកាសជាង ៦០ ដង ដែលនឹងបាញ់បង្ហោះយានអវកាសជាង ២០០ គ្រឿង យានអវកាសដឹកទំនិញ ១ គ្រឿង យានអវកាសផ្ទុកមនុស្ស ២ ដង ព្រមទាំងបាញ់បង្ហោះផ្កាយរណបសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនគ្រឿងផងដែរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស