ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2023-01-18 11:57:28cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកស្រី Bidhya Devi Bhandari  ប្រធានាធិបតីនេប៉ាល់ដើម្បីសម្តែងការសួរសុខទុក្ខអំពីឧប្បទ្ទវហេតុធ្លាក់យន្តហោះនៅនេប៉ាល់។

 

លោក Liu He  ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាសេដ្ឋកិច្ចពិភពលោកនិងថ្លែងសុន្ទរកថា។

 

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីសភាពការណ៍ដំណើរការនៃសេដ្ឋកិច្ចជាតិចិនឆ្នាំ២០២២និងសេដ្ឋកិច្ចជនបទចិនឆ្នាំ២០២២។

 

ក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសចិននឹងបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងកាន់តែច្រើនសម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ  ។ ប្រទេសចិនស្វាគមន៍លោក Blinken  រដ្ឋមន្ត្រីការបរទេសអាមេរិកមកបំពេញទស្សនកិច្ចនៅចិន  ភាគីទាំងពីរចិននិងអាមេរិកកំពុងទាក់ទងគ្នាអំពីការងារលម្អិត។

 

សហគមន៍អន្តរជាតិមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចចិន។

 

លោកBoris Pistorius  ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីនៃអាល្លឺម៉ង់។

 

លោក Nguyễn Xuân Phúc   បានលាលែងពីមុខតំណែងជាប្រធានរដ្ឋវៀតណាម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស