ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិននឹងបន្ថែមជំនឿចិត្តនិងកម្លាំងចលករកាន់តែ ច្រើនសម្រាប់ការជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ
2023-01-18 11:14:57cri
Share with:

ថ្ងៃទី១៧ខែមករាឆ្នាំ២០២៣លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរ

ទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតប្រចាំថ្ងៃ។មានអ្នកសារព័ត៌មាន

លើកឡើងសំណួរស្តីពីការដែលស្ថាប័នឯកទេសអន្តរជាតិមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិន។

លោកWang Wenbinបានថ្លែងថាលោកBorge Brendeអគ្គនាយកនៃវេទិកា

សេដ្ឋកិច្ចពិភពលោកបានថ្លែងនាពេលកន្លងទៅនេះថាការដែលប្រទេសចិនកែ

សម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នឹងជំរុញថែមមួយកម្រិតទៀតដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនហើយក៏នឹងមានអំណោចផលដល់ដំណើន

សេដ្ឋកិច្ចពិភពលោកផងដែរ។មូលនិធិរូបិយវត្ថុអន្តរជាតិបានយល់ឃើញថាសេដ្ឋកិច្ចប្រទេសចិនក្នុងឆ្នាំ២០២៣នឹងកើនឡើងដោយនឹងនរដែលនឹងក្លាយទៅជាកត្តាវិជ្ឍមានដ៏ធំបំផុតរបស់សេដ្ឋកិច្ចពិភពលោក។

លោកWang Wenbinបានបន្តថាទន្ទឹមនឹងសភាពការណ៍ជំងឺកូវីដ១៩របស់

ប្រទេសចិនមាននិន្នាការកាន់តែល្អប្រសើរឡើងសណ្តាប់ធ្នាប់នៃផលិតកម្មនិង

ជីវភាពរស់នៅត្រូវបានពន្លឿនឲ្យមានប្រក្រតីភាពឡើងវិញដែលនឹងបញ្ចេញភាព

រស់រវើកនិងសក្តានុពលនៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិនយ៉ាងពេញលេញដើម្បីបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករកាន់តែច្រើនសម្រាប់ការជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស