ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រលានយន្តហោះ Daxing រៀបចំជើងហោះហើរអន្តរជាតិនិងក្នុងតំបន់ឡើងវិញចាប់ពីថ្ងៃទី១៧ ខែមករាឆ្នាំ ២០២៣តទៅ
2023-01-17 11:40:21cri
Share with:

     នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៧ ខែមករាឆ្នាំ២០២៣ យនហោះ CZ309 នៃក្រុមហ៊ុនអាកាសចរណ៍ភាគខាងត្បូងដែលហោះហើរពីព្រលានយន្តហោះ Daxing ក្រុងប៉េកាំងទៅកាន់ហុងកុងបានចេញដំណើរ ដែលជាសញ្ញាកត់សម្គាល់ថា ព្រលានយន្តហោះអន្តរជាតិ Daxing បានរៀបចំឱ្យមានជើងហោះហើរអន្តរជាតិនិងក្នុងតំបន់ឡើងវិញចាប់ពីថ្ងៃទី១៧ ខែមករាឆ្នាំ ២០២៣នេះតទៅ នេះក៏ជាជើងហោះហើរអន្តរជាំតិនិងក្នុងតំបន់ទីមួយដែលព្រលានយន្តហោះ Daxingបានរៀបចំឡើងវិញផងដែរ។

      ចាប់ទីថ្ងៃទី ១៧ខែមករាឆ្នាំ ២០២៣តទៅ ក្រុមហ៊ុនអាកាសចរណ៍ភាគខាងត្បូង ក្រុមហ៊ុនអាកាសចរណ៍បូព៌ា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋធានី ក្រុមហ៊ុនអាកាសចរណ៍ហិម៉ាល័យជាដើមបានគ្រោងរៀបចំជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិនិងក្នុងតំបន់ឡើងវិញនៅព្រលានយន្តហោះ Daxing។ ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋធានីគ្រោងបើកជើងហោះហើរពីព្រលានយន្តហោះ Daxing ក្រុងប៉េកាំងទៅកាន់ម៉ាលឌីវនៅថ្ងៃទី ១៨ ខែមករា ក្រុមហ៊ុនអាកាសចរណ៍ភាគបូព៌ាក៏គ្រោងរៀបចំឡើងវិញនូវជើងហោះហើរពីព្រលានយន្តហោះ Daxing ក្រុងប៉េកាំងទៅដល់ក្រុងបាងកកផងដែរ។

      គួរបញ្ចាក់ថា ព្រលានយន្តហោះ Daxing បានអនុញ្ញាតឱ្យរៀបចំជើងហោះហើរអន្តរជាតិនិងក្នុងតំបន់ចំនួន ៤ ឡើងវិញជាជំហានដំបូងជំហានក្រោយនឹងបើកឱ្យមានជើងហោះហើរចម្ងាយឆ្ងាយកាន់តែច្រើនថែមទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស