ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingជួបសំណេះសំណាលនិងអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយឥស្សរជនក្រៅបក្សកុម្មុយនីស្តចិន
2023-01-16 19:54:01cri
Share with:

   ព្រឹកថ្ងៃទី១៦ ខែមករា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបសំណេះសំណាលជាមួយគណៈកម្មាធិការមជ្ឈិមនៃបណ្តាគណបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន តំណាងនៃឥស្សរជនមិនបានចូលរួមគណបក្សណាមួយ ព្រមនិងអបអរសាទរថ្ងៃបុណ្យចូលរួមឆ្នាំថ្មីប្រពៃណីចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោកXi Jinpingបានតាងនាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះសមាជិកថ្នាក់ដឹកនាំដែលជាប់ឆ្នោតថ្មីនៃគណៈកម្មាធិការគណបក្សប្រជាធិបតេយ្យនានា និងសមាគមឧស្សាហកម្មនិងពាណិជ្ជកម្ម ហើយសួរសុខទុក្ខយ៉ាងស្មោះនិងជូនពរឆ្នាំថ្មីដល់គណបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិងពាណិជ្ជកម្ម ឥស្សរជនដែលមិនបានចូលរួមគណបក្សណាមួយនិងសមាជិកនៃរណសិរ្សរួបរួមលោកបានលើកឡើងថា ឆ្នាំ២០២៣ជាឆ្នាំចាប់ផ្តើមដែលរៀនសូត្រនិងអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ក្តីសង្ឃឹមនិងបញ្ហាប្រឈមស្ថិតមានជាមួយគ្នា សង្ឃឹមថា អ្នកទាំងអស់អាចរៀនសូត្រនិងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីបំពេញភារកិច្ចដោយស្មារតីរឹតតែខិតខំប្រឹងប្រែង ហើយដើរតួនាទីកាន់តែច្រើនក្នុងការប្រមូលផ្តុំកម្លាំងកាយនិងចិត្តដើម្បីបម្រើស្ថានភាពទូទៅ ព្រមទាំងលើកទឹកចិត្តសមាជិកទាំងអស់និងប្រជាជនរួមសាមគ្គីគ្នាខំប្រឹងតស៊ូដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស