ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រតិបត្តិការអនុវត្តច្បាប់យាមល្បាតរួមតាមដងទន្លេមេគង្គចិន-ឡាវ-មីយ៉ាន់ម៉ា-ថៃលើកទី ១២៥ បានចាប់ផ្តើម
2023-01-16 11:39:49cri
Share with:

 អ្នកសារព័ត៌មានបានយកដំណឹងពីការិយាល័យព័ត៌មាននៃមន្ទីរសន្តិសុខសាធារណៈខេត្តយូណានឱ្យដឹងថា នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី ១៥ ខែធ្នូ នាវាអនុវត្តច្បាប់របស់ភាគីចិនចំនួន ២ គ្រឿងដែលចូលរួមប្រតិបត្តិការអនុវត្តច្បាប់យាមល្បាតរួមចិន-ឡាវ-មីយ៉ាន់ម៉ា-ថៃលើកទី ១២៥ នៅតាមដងទន្លេមេគង្គបានចេញដំណើរពីកំពង់ផែ Jingha នៃមណ្ឌលស្វយ័ត Xishuangbanna ជនជាតិ Dai នៃខេត្តយូណានដែលជាការចាប់ផ្តើមនៃប្រតិបត្តិការអនុវត្តច្បាប់យាមល្បាតរួមចិន-ឡាវ-មីយ៉ាន់ម៉ា-ថៃ តាមដងទន្លេមេគង្គប្រចាំ ២០២៣ ។

តាមការប៉ាន់ប្រមាណ ប្រតិបត្តិការលើកនេះ នឹងចំណាយពេល ៣ យប់ ៤ ថ្ងៃ  ចម្ងាយធ្វើនាវាចរណ៍សរុបជាង ៥០០ គីឡូម៉ែត្រ ។ ក្នុងអំឡុងពេលប្រតិបត្តិការលើកនេះ ភ្នាក់ងារក្រុមអនុវត្តច្បាប់នៃប្រទេសទាំងបួននឹងអនុវត្តច្បាប់រួមគ្នានៅក្នុងដែនទឹកសំខាន់ៗតាមដងទន្លេមេគង្គ ដើម្បីបន្តបង្រ្កាបរាល់សកម្មភាពខុសច្បាប់និងបទល្មើសផ្សេងៗតាមដងទន្លេ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធានាបាននូវសុវត្ថិភាពនិងស្ថិរភាពតាមដងទន្លេមេគង្គ  ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស